រូបភាព ១៥សន្លឹក ដែលលើសពីការគិតទៅទៀត

រូបខ្លះមិនមែនចេះតែថតបានងាយៗនោះទេ រូបខ្លះថតហើយមើលទៅទំនង ខ្លះមិនទំនង ខ្លះទៀត និយាយមិនចេញ

តោះចូលមើលរូបទាំង១៥ខាងក្រោម

1- តើអ្នកជឿថា គាត់ពិតជាធ្វើបានចឹងមែន?

តាមពិតទៅវាជា Trick តែប៉ុណ្ណោះ!

2-​  Level ចុងក្រោយផុតលេខហើយ

វាគឺជាការវិវឌ្ឍន៏ ចុងក្រោយបំផុត របស់ Roller blade នៅក្នុងពិភពលោកយើងនេះ ។

3-​ បន្ទាប់ពីនេះ គាត់នឹងស្រែកយំស្តាយមិនខាន

តើអាចគិតអ្វីល្អជាងនេះបានទេ?

4- អាណិតកូននេះណាស់

ចូលរួមសោកស្តាយផង អាល្អិត

5- ឡានកូនក្មេងលេងមែនទេ?

តែមើលទៅដូចឡានកូនក្មេងលេងមែន!

6- Masterpiece

Looks breathtaking yet weird!

7- Excuse me!

បើទោះជាខឹងម្ចាស់ឡានហ្នឹង ក៏មិនដឹងខឹងម៉េចដែរ

8- ហាហាហា

មិនហ៊ានមើលទេ ខ្លាចម៉ែមីខ្ញឹងវ៉ៃ

9- ខួបមួយទាំងមូល ឃើញ cake ត្រូវតែរំភើប

អ៊ូយ! រំភើបណាស់

10- ម៉េចក៏បុរសនោះពាក់ម៉ាស់ចឹង?

តោះសំលឹងមើលគាត់តិចមើល ហេតុអីបានចឹង?

11- Pokemon Ice cream

ចង់ញ៉ាំវាទាំងអស់ណាស់!

12- តើវាពិតជាមានចឹងមែន?

WTF is that?

13- មើលតិចសិនមើល

ហេហេ ម៉ាក់យាយហា!  ខុសហើយខុសហើយ

14- ពាក់ចឹងបានត្រឹមត្រូវ

ពិតជាមហាកំពូលមែន

15- ពិតជាកំពូលឌីហ្សាញមែន

អ្នកសង់អគារនេះ ពិតជាធ្វើអោយខួរក្បាលរបស់អ្នកកំពុងតែរញ៉េរញ៉ៃហើយ

បឹងម៉ាឈីត នឹងបង្កើតជាតំបន់ទេសចរណ៏ថ្មី

បឹងម៉ាឈីត ដែលស្ថិតនៅភូមិជ្រៃថ្មី ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង នឹងកែប្រែទៅជារមណីដ្ឋានថ្មី ដែលអាចទាក់ទាញភ្ញៀវជាតិ និង អន្តរជាតិ អោយចូលទស្សនា លំហែរកាយ ឆាប់ៗនេះ។

អាជ្ញាធរខេត្តបានអះអាងថា នឹងកែប្រែតំបន់នេះអោយទៅជាតំបន់កំសាន្តថ្មី ដែលមានភោជនីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ និង ទីកន្លែងស្រូបយកខ្យល់អាកាសថ្មី នៅទីនោះផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ភ្ញៀវទេសចរ អាចមកស្ទូចត្រី ស្រូបយកខ្យល់អាកាស និង ទស្សនាថ្ងៃ លិច បានយ៉ាងល្អផងដែរ នៅឯបឹងដ៏ធំល្វឹងល្វើយនេះ។ កន្លែងកំសាន្តថ្មីនេះ នឹងត្រូវបានដាក់ឈ្មោះថា រមណីដ្ឋានសម្តេចក្រឡា ហោម សខេង។

ការកែប្រែ បឹងម៉ាឈីត អោយទៅជាតំបន់ទេសចរណ៏នេះ ជាចំណែកមួយល្អ ដែលអាចអោយប្រជាពលរដ្ឋ នៅតំបន់នោះ មានជីវភាពល្អប្រសើរ។ ប្រជាពលរដ្ឋក្នុងតំបន់នោះ បានសាទរចំពោះការអភិវឌ្ឍន៏បឹងនោះ ដែលពួកគេគិតថា នឹងកែប្រែជីវភាពរបស់ពួកគេអោយល្អប្រសើរឡើង។

កន្លងមកមានការខ្សឹបខ្សៀវគ្នាអំពីការលក់បឹងធម្មជាតិនេះ បន្ទាប់ពីឃើញ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ប្រើគ្រឿងចក្រជីកកាយបឹងនេះធ្វើទំនប់ព័ទ្ធជុំវិញ។ ប៉ុន្តែពេលនេះ ភាពមន្ទិលទាំងនោះបានបាត់អស់រលីងហើយ ក្រោយពីបានលឺតំបន់បឹងធម្មជាតិនេះ នឹងកែប្រែទៅជា តំបន់រមណីយដ្ឋាន សម្តេចក្រឡា ហោម សខេង។

ចំពោះទីតាំងបឹងម៉ាឈីត នេះ គឺស្ថិតនៅខាងស្តាំផ្លូវ ហេងឆាត ទៅកំពីងពួយ ប្រសិនបើលោកអ្នកធ្វើដំណើរ ពី ឃុំជ្រៃ តាមផ្លូវជ្រៃ- រការមាន់ហើរ នោះលោកអ្នកនឹងឃើញផ្លូវដីក្រហមមួយខ្សែនៅខាងស្តាំដៃ រួចធ្វើដំណើរប្រហែល 5គីឡូម៉ែត្រ លោកអ្នកនឹងឃើញបឹងម៉ាឈីតនេះ នៅនឹងស្តាំងដៃតែម្តង៕

គយគន់មើលប្រចៀវចេញ នាភ្នំសំពៅ

​នៅពេលដែល លោក​-​អ្នកនាង ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​៥៧ (​អតីត​ផ្លូវជាតិ​លេខ​១០) ចេញពី​ក្រុង​បាត់ដំបង​ចម្ងាយ​១២​គីឡូម៉ែត្រ លោក​-​អ្នកនាង នឹង​បាន​ទៅដល់​ទីតាំង​ភ្នំ​សំពៅ ដែល​ស្ថិតនៅក្នុង​ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ ខេត្តបាត់ដំបង​។ នៅ​ទីនោះ​លោកអ្នក​នាង ប្រាកដជា​ឮ​សំឡេង​ទ្រហឹង អឺងកង​របស់​សត្វ​ប្រចៀវ រាប់លាន​ក្បាល​នៅក្នុង​ល្អាង នៅលើ​ភ្នំ​សំពៅ​នេះ​។ ល្អាង​ប្រចៀវ​នេះ គឺជា​ល្អាង​មួយ​ក្នុងចំណោម​ល្អាង​ទាំងបី នៃ​ភ្នំ​សំពៅ ដែលមាន​សំបុក​សត្វ​ប្រចៀវ​ជ្រួញ​បបូរមាត់​រស់នៅ​ប្រមាណ​ជា​២​លាន​ក្បាល​។​

​សត្វ​ប្រចៀវ​ជ្រួញ​បបូរមាត់​នៅក្នុង​ល្អាង​ភ្នំ​សំពៅ​នេះ អាច​ហើរ​បាន​ចម្ងាយ​៥០​គីឡូម៉ែត្រ ។ ហើយ​ពួកវា​តែងតែ​ហើរ​ចេញពី​ល្អាង នៅ​ម៉ោង​៦​ល្ងាច​ជា​រៀងរាល់ថ្ងៃ ដោយ​ធ្វើដំណើរ​ទៅកាន់​តំបន់​ព្រៃ​ជុំវិញ​បឹង​ទន្លេសាប ដើម្បី​ចាប់​សត្វល្អិត​ជា​ចំណីអាហារ ដូចជា​សត្វ​មូស សត្វ​មមាច និង​សត្វល្អិត​ដែល​បំផ្លាញ​ទិ​ន្និ​ផល​កសិកម្ម​ជាដើម​។ ប្រចៀវ​ប្រភេទ​នេះ​មួយ​ក្បាល អាច​ស៊ី​ចំណីអាហារ​ពី​៥០​ទៅ​១០០​ភាគរយ នៃ​ទម្ងន់​ខ្លួន​របស់​វា (១៥​ក្រាម​) ជា​រៀងរាល់​យប់ ។​ដូច្នេះ​ការ​ស៊ី​សត្វល្អិត​ទាំងនេះ វា​អាចជួយ​ការពារ​ទិ​ន្និ​ផល​ស្រូវ បាន​លើសពី​២០០០​តោន​ក្នុង​មួយឆ្នាំ ។​

​តាមរយៈ​ទិដ្ឋភាព​ហើរ​ជា​ហ្វូង​របស់​សត្វ​ប្រចៀវ​ជិត​២​លាន​ក្បាល​នៅ​ភ្នំ​សំពៅ​នេះ វា​ក៏​ជា​ចំណែក​មួយ​ជួយ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ផងដែរ​។ ជាពិសេស​ការផ្ដល់​ចំណូល​ដល់​ប្រជាពលរដ្ឋ ដែល​ប្រកប​របរ​លក់ដូរ​ចំណីរ​អាហារ​នៅ​ទីនោះ​។​

​សត្វ​ប្រចៀវ​ជ្រួញ​បបូរមាត់​នេះ ត្រូវបាន​គេ​រកឃើញ​មាន​ចំនួន​១៣​សំបុក​ក្នុងប្រទេស​កម្ពុជា ដែលមាន​សត្វ​ប្រចៀវ​សរុប​ជាង​៦,៥ លាន​ក្បាល ដោយ​ក្នុងនោះ​សំបុក​សត្វ​ប្រចៀវ​នៅ​ភ្នំ​សំពៅ​នេះ មាន​ចំនួន​ច្រើនជាងគេ​។ សំបុក​សត្វ​ប្រចៀវ​ប្រភេទ​ជ្រួញ​បបូរមាត់​នេះ មិនសូវមាន​ការកើនឡើង​ទេ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដោយសារតែ​មានការ​ប​របាញ់ និង​ការ​គាស់​ថ្ម​នៅ​កន្លែង​ដែល​ពពួក​វា​រស់នៅ​៕ នេះ​បើតាម​របាយការណ៍​អង្គការ FAUNA & FLORA៕

សូមទស្សនាវីដេអូខាងក្រោម

អត្ថបទ : thmeythmey

រូបភាព និង វីដេអូ​​ : Sethy Tom

វណ្ណៈធំៗ នាបាត់ដំបង សម័យលោកម្ចាស់

នៅសម័យលោកម្ចាស់ ប្រជាជនចែកជាវណ្ណៈច្រើន តែមិនច្រើនដល់នៅប្រទេសឥណ្ឌា ឬ ប្រទេសដទៃខ្លះនោះទេ។ ការដែលចំលែកចំពោះយុវជនជាន់ក្រោយ គឺទាសភាព ដែលបារាំងបានបង្ខំអោយលោកម្ចាស់ បំបាត់ចោល តែមិនបានសំរេច។ នៅសម័យនោះ ប្រជាជនចែកជា៣ វណ្ណៈ

  • វណ្ណៈអភិជន់

គឺជាវណ្ណៈខ្ពង់ខ្ពស់ មានវង្សត្រកូលលោកម្ចាស់នេះជាអាទិហើយវង្សត្រកូលពួកមន្ត្រីធំៗតមក ដូចជាព្រះឃ្លាំង លោកមន្ត្រីនាយកជាដើម។ ពួកអភិជន មានដីស្រែតាមដងស្ទឹង សឹងតែទាំងអស់ ជាកម្មសិទ្ធិរបស់គេ។ ពួកអភិជន មិនមែនជាត្រកូលក្សត្រទេ មិនប្រើរាជសព្ទទេ តែមានភាសាខ្ពស់ សំរាប់អ្នកតូចតាចនិយាយជាមួយគេ។ នៅផ្ទះមានបាវបំរើស្តាំ ឆ្វេង ហើយមានពិធីការផ្សេងៗ បង្ខំដាក់សុជីវធម៌ពិសេសលើរាស្ត្រតូចតាច។ អ្នកណាដើរកាត់មុខផ្ទះ អភិជន ដោយមិនយក្រមាក្រវ៉ាត់ចង្កេះ ឬ ដើរហួចច្រៀងគេចាត់ទុកថា ព្រហើន ហើយយកគេអ្នកនោះទៅវាយប្រដៅ ឬ ជួនកាលមានយកទៅសំលាប់ចោលបើរឹងទទឹង ។ ផ្ទូយទៅវិញ កូនពួកអភិជនអាចព្រហើនកោងកាចដាក់រាស្ត្រប្រជាវិញបាន។

ពួកអភិជនច្រើនតែមានគោរម្យងារសំរាប់ហៅ គេមិនសូវហៅចំឈ្មោះទេ។ គេមានលំដាប់សក្តិទៀតផង ដូចជា ចៅផ្រះយ៉ា ផ្រះយ៉ា ផ្រះឬព្រះ ហ្លួង ឃុន ម៉ឺន។ លំដាប់សក្តិនោះ មានគោរម្យងារពីក្រោយ ដូចជា ចៅផ្រះយ៉ាកថាថនព្រះយ៉ាអភ័យ ផ្រះយ៉ាព្រះឃ្លាំង ផ្រះយ៉ានោមេត្រី ហ្លួងកំភោត ហ្លួងរឹទ្ធីពលសែន ព្រះភិនិត្យសម្បត្តិ ឃុនពិនិត្យអក្សរ ឃុនសារក្តីកិច្ច ។ល។

តែយើងពិបាកដឹងលំដាប់សក្តិណាស់ ព្រោះអ្នកស្រុកច្រើនហៅតែងារ ដូចជាលោកព្រះឃ្លាំង លោកស្រីពិភត្តិ លោកស្នេហាប្រេទេស លោកស្រីអញ្ជឹត ។ល។

វណ្ណៈអភិជននេះជាវណ្ណៈតពូជពង្ស ខ្លះជាឋានៈបានដោយ សារសម្ថភាព ខ្លះជាឋានៈបានដោយការផ្គាប់ផ្គុន សូកប៉ាន់។ អ្នកមានឋានៈជាចៅផ្រះយ៉ាមានតែម្នាក់ទេ គឺ លោកម្ចាស់។ វណ្ណៈ លោកម្ចាស់នេះ ជាវណ្ណៈតពូជតពង្ស។ គេត្រូវហៅកូនលោកម្ចាស់ថា ឃុន ដូចជា ឃុនឈឿម ឃុនហ៊ីង ឃុនឃួង។ តែបើមានសមត្ថភាពនៅពេលពេញវ័យគេអាចតំឡើង សក្តិពីឃុន ទៅហ្លួង ទៅជាផ្រះយ៉ាបានដូចជា ឃុនលឿម ឡើងទៅជាព្រះយ៉ាអភ័យ      ឃុនឃួង ឡើងទៅជាហ្លួងកោតិទ។ល។ ចៅលោកម្ចាស់គេច្រើនហៅថា នាយ ដូចជា នាយជា។

  • វណ្ណៈរាស្ត្រសាមញ្ញ

គឺជាវណ្ណៈ ប្រជារាស្ត្រធម្មតា ប្រកបរបរកសិកម្ម សិប្បកម្ម នេសាទ ពាណិជ្ជកម្ម ។ គឺជាវណ្ណៈ ដែលគេហៅថា អ្នកជា (មិនមែនខ្ញុំគេ) ។ វណ្ណៈរាស្ត្រសាមញ្ញត្រូវបង់ពន្ធដារជូនលោកម្ចាស់ ហើយលោកម្ចាស់អាចកេណ្ឌអោយធ្វើការផ្សេងៗដូចជានៅពេលមានបុណ្យទាន ឬ ទៅបាញ់សត្វជាដើម។

  • វណ្ណទាសករ

គឺជាវណ្ណៈខ្ញុំកញ្ជេះគេ ។ ឈ្លើយសង្គ្រាមអ្នកមានទោស អ្នកជំពាក់ប្រាក់គេ ត្រូវធ្លាក់ខ្លួនជាខ្ញុំកញ្ជេះគេ ធ្វើការអោយគេដោយឥតយកកំរៃ ដោយគ្រាន់តែបានបាយមួយចំអែត និង ខោអាវមួយចង្កេះ ។ ទាសករប្រភេទខ្លះ អាចរំដោះខ្លួន បានដោយសារការយកលុយទៅលោះទេ។ យើងជំពាក់ប្រាក់គេ ១០០បាត យើងត្រូវធ្វើខ្ញុំកញ្ជះគេរហូតដល់ថ្ងៃយើងយកប្រាប់មកលោះវិញ។ ទាសករដែលគេហៅថា ខ្ញុំ នោះមានច្រើនសណ្ឋានដូចជា  ខ្ញរបិប ឬ ខ្ញុំ ក្នុង ត្រូវរស់នៅបំរើគេរហូតខួបប្រាំងខួបវស្សា។ បើមានកូនកើត នោះកូនត្រូវធ្លាក់ខ្លួន ជាខ្ញុំគេទៀត គេហៅថាកូនក្រោល ។ ខ្ញុំក្រៅ អាចនៅផ្ទះសំបែងបានក្រោយដែលធ្វើស្រែរួចហើយៗ អាចរកលុយកាក់មកលោះខ្លួនបាន។ បើនិយាយពីទាសភាពនេះ យើងឃើញថា ក្រៅពីអភិជន សឹងតែគ្មានអ្នកណារួចខ្លួនជាអ្នកជាពិតប្រាកដទេ។ រាស្ត្រសាមញ្ញត្រូវមានកំណែនដោយឥតកំរែ ទៅបរបាញ់សត្វ ជួយផ្តល់សម្ភារៈ និង ភស្តុភារផ្សេងៗជូនលោកម្ចាស់ ឬ អភិជនណាដែលខ្លួនស្ម័គ្រ។ ដូចនេះ រាស្ត្រសាមញ្ញ ក៏មានជំពាក់បំណុលនឹងអភិជនដែរ។ គ្រប់គ្នា ត្រូវរើសលោកធំណាម្នាក់ធ្វើជាចៅហ្វាយ ហើយបំរើគេ គ្រប់ពេលដែលគេមានធុរៈ ។ គេហៅថា បាវកំលាំង ។

ក្រុងបាត់ដំបង ចាប់ផ្តើមរំដោះចំណីផ្លូវ

ប៉ុន្មានថ្ងៃនេះ ចាប់តាំងពីដើមខែធ្នូ ឆ្នាំ២០១៧ នេះមក យើងឃើញថាក្រុងបាត់ដំបង បានចាប់ផ្តើមរំដោះចំណីផ្លូវនានា ក្នុងក្រុងបាត់ដំបង ដោយចាប់ផ្តើមពី ផ្លូវលេខ ១ ២ និង ៣ ដើម្បីត្រៀមរៀបចំប្រលងប្រជែងទីក្រុងស្អាតលើកទី២ និង ងាយស្រួលដល់ភ្ញៀវជាតិ និង អន្តរជាតិធ្វើដំណើរផងដែរ។ ស្របពេលនេះផងដែរ ខាងសាលាក្រុង ក៏មានចែកលិខិតណែនាំដល់ប្រជាពលរដ្ឋផងដែរ ដោយណែនាំ អំពីការប្រើប្រាស់ចំណីផ្លូវ និង ការជួសជុលផ្ទះដែលស្ថិតនៅក្នុងតំបន់អភិរក្សរបស់ក្រុងបាត់ដំបងផងដែរ។

បន្ទាប់ពីមានការណែនាំរួចមក យើងឃើញថាប្រជាជនក្នុងក្រុងបាត់ដំបងមានការយល់ដឹង និង ចូលរួមយ៉ាងរហ័សក្នុងការរំដោះចំណីផ្លូវនេះផងដែរ នេះបើតាមគណនីឈ្មោះ កឹង ស៊ីវុត្ថា បានបង្ហោះនៅលើ បណ្តាញសង្គមហ្វេសប៊ុក ។

ជាចុងក្រោយ សូមបងប្អូនទាំងអស់នៅក្នុងក្រុងបាត់ដំបង សូមចូលរួមទាំងអស់គ្នាដើម្បីទីក្រុងយើង ដើម្បីរក្សាតំណែងរំដួលបីទង ក៏ដូចជាគំរូដល់ខេត្តក្រុងដ៏ទៃទៀត ដែលត្រៀមនឹងរំដោះចំណីផ្លូវនេះដូចគ្នា។ យើងរួមគ្នាដើម្បីក្រុងរបស់យើងស្អាត និង មានសណ្តាប់ធ្នាប់៕

រូបភាព : សុផល ក្រុងបាត់ដំបង / Chomrong Soeun / កឹង ស៊ីវុត្ថា