ក្រុងបាត់ដំបង ចាប់ផ្តើមរំដោះចំណីផ្លូវ

ប៉ុន្មានថ្ងៃនេះ ចាប់តាំងពីដើមខែធ្នូ ឆ្នាំ២០១៧ នេះមក យើងឃើញថាក្រុងបាត់ដំបង បានចាប់ផ្តើមរំដោះចំណីផ្លូវនានា ក្នុងក្រុងបាត់ដំបង ដោយចាប់ផ្តើមពី ផ្លូវលេខ ១ ២ និង ៣ ដើម្បីត្រៀមរៀបចំប្រលងប្រជែងទីក្រុងស្អាតលើកទី២ និង ងាយស្រួលដល់ភ្ញៀវជាតិ និង អន្តរជាតិធ្វើដំណើរផងដែរ។ ស្របពេលនេះផងដែរ ខាងសាលាក្រុង ក៏មានចែកលិខិតណែនាំដល់ប្រជាពលរដ្ឋផងដែរ ដោយណែនាំ អំពីការប្រើប្រាស់ចំណីផ្លូវ និង ការជួសជុលផ្ទះដែលស្ថិតនៅក្នុងតំបន់អភិរក្សរបស់ក្រុងបាត់ដំបងផងដែរ។

បន្ទាប់ពីមានការណែនាំរួចមក យើងឃើញថាប្រជាជនក្នុងក្រុងបាត់ដំបងមានការយល់ដឹង និង ចូលរួមយ៉ាងរហ័សក្នុងការរំដោះចំណីផ្លូវនេះផងដែរ នេះបើតាមគណនីឈ្មោះ កឹង ស៊ីវុត្ថា បានបង្ហោះនៅលើ បណ្តាញសង្គមហ្វេសប៊ុក ។

ជាចុងក្រោយ សូមបងប្អូនទាំងអស់នៅក្នុងក្រុងបាត់ដំបង សូមចូលរួមទាំងអស់គ្នាដើម្បីទីក្រុងយើង ដើម្បីរក្សាតំណែងរំដួលបីទង ក៏ដូចជាគំរូដល់ខេត្តក្រុងដ៏ទៃទៀត ដែលត្រៀមនឹងរំដោះចំណីផ្លូវនេះដូចគ្នា។ យើងរួមគ្នាដើម្បីក្រុងរបស់យើងស្អាត និង មានសណ្តាប់ធ្នាប់៕

រូបភាព : សុផល ក្រុងបាត់ដំបង / Chomrong Soeun / កឹង ស៊ីវុត្ថា

Leave a Reply

Your email address will not be published. Required fields are marked *